តើរោគស្វាយជាអ្វី?

រោគស្វាយគឺជាជំងឺកាមរោគ ដែលបណ្តាលមកពីពពួកបាក់តេរីហៅថា Treponema pallidum។
បុរស និងស្ត្រីអាចកើតរោគស្វាយបាន។


តើខ្ញុំកើតរោគស្វាយដោយរបៀបណា?


អ្នកអាចកើតរោគស្វាយដោយ៖
• ការប៉ះពាល់ដំបៅ ឬកន្ទួលរបស់នរណាម្នាក់ដែលកើតរោគស្វាយ ទោះបីជាដំបៅ ឬកន្ទួលនោះពិបាកនឹងមើលឃើញក៏ដោយ។
• មានការរួមភេទតាមមាត់ ទ្វារមាស ឬរន្ធគូថ ដោយមិនប្រើប្រាស់ស្រោមអនាម័យ។
• ការប៉ះពាល់ជាមួយឈាមដែលឆ្លង។
• ស្ដ្រីមានផ្ទៃពោះ អាចចម្លងរោគស្វាយទៅទារករបស់ខ្លួន។

រោគស្វាយ និងទារក (រោគស្វាយពីកំណើត)


រោគស្វាយ និងទារក (រោគស្វាយពីកំណើត)
ស្ត្រីមានផ្ទៃពោះអាចចម្លងរោគស្វាយទៅទារករបស់ខ្លួនតាមរយៈឈាម។ ពេលខ្លះ ទារកអាច កើតមកស្លាប់ ឬខូចខាត។ គេហៅថារោគស្វាយពីកំណើត ហើយវាកម្រមានណាស់ នៅក្នុងប្រទេសអូស្ត្រាលី។
ជាញឹកញាប់ ទារកកើតមកដោយគ្មានរោគសញ្ញារោគស្វាយ ប៉ុន្តែពួកគេអាចឈឺយ៉ាងធ្ងន់ធ្ងរ។
រោគសញ្ញារោគស្វាយចំពោះទារកដែលមានអាយុតិចជាង២ឆ្នាំ

• ហៀរសំបោរ
• កន្ទួលស្បែក
• មានបញ្ហាឆ្អឹង
• មានបញ្ហាភ្នែក ហើយជួនកាលទៅជាខ្វាក់
• មានបញ្ហាថ្លើម ឬតម្រងនោម។

រោគសញ្ញារោគស្វាយចំពោះទារកដែលមានអាយុច្រើនជាង២ឆ្នាំ

• មានបញ្ហាឆ្អឹង
• មានបញ្ហាធ្មេញ
• មានបញ្ហាភ្នែក ហើយជួនកាលទៅជាខ្វាក់
• មានបញ្ហាក្នុងការស្តាប់ ហើយជួនកាលទៅជាថ្លង់។

តើខ្ញុំដឹងដោយរបៀបណា ប្រសិនបើខ្ញុំមានរោគស្វាយ?


ជារឿយៗមិនមានរោគសញ្ញារោគស្វាយទេ ដូច្នេះអស់អ្នកដែលមានរោគស្វាយអាចមានអារម្មណ៍ ថាមានសុខភាពល្អ ហើយមិនឈឺ។ មានតែការធ្វើតេស្តឈាមប៉ុណ្ណោះ អាចប្រាប់ថាអ្នកមានរោគ ស្វាយឬអត់។
ស្ត្រីគួរតែទទួលការធ្វើតេស្តរោគស្វាយ នៅក្នុងអំឡុងពេល១២សប្តាហ៍ដំបូងនៃការមានផ្ទៃពោះ ឬនៅពេលពួកគេទៅជួបវេជ្ជបណ្ឌិតជាលើកដំបូង។ ស្ត្រីខ្លះអាចត្រូវធ្វើតេស្តឡើងវិញដើម្បីរក រោគស្វាយក្រោយពេលមានផ្ទៃពោះ។

តើខ្ញុំត្រូវធ្វើដូចម្តេច ប្រសិនបើខ្ញុំមានរោគស្វាយ?


• បញ្ឈប់ការរួមភេទ សូម្បីតែប្រើប្រាស់ស្រោមអនាម័យក៏ដោយ រហូតទាល់តែអ្នក បានបញ្ចប់ការព្យាបាលរោគស្វាយ។
• ប្រសិនបើអ្នកមានរោគស្វាយ ចូរប្រាប់ដៃគូរួមភេទ ឬដៃគូរបស់អ្នកដើម្បីឱ្យពួកគេអាច ធ្វើតេស្តផងដែរ។
• វេជ្ជបណ្ឌិតរបស់អ្នកនឹងជួយអ្នកសម្រេចចិត្ត ថាតើនរណាដែលអ្នកត្រូវប្រាប់ថាអ្នកមាន រោគស្វាយ ហើយអាចជួយអ្នកដើម្បីប្រាប់ពួកគេ។

តើគេអាចព្យាបាលរោគស្វាយ ឬព្យាបាលឱ្យជាសះស្បើយបានទេ?


• បាន។ រោគស្វាយអាចព្យាបាល ឬព្យាបាលឱ្យជាសះស្បើយដោយការចាក់ថ្នាំមួយវគ្គ។ រយៈពេលនៃការព្យាបាល គឺអាស្រ័យលើដំណាក់កាលនៃរោគស្វាយ។ ត្រូវប្រាកដថា អ្នកទៅជួបវេជ្ជបណ្ឌិតគ្រប់ពេលណាត់ជួប។
• បន្ទាប់ពីអ្នកបានបញ្ចប់ការព្យាបាលរោគស្វាយ អ្នកត្រូវមានការធ្វើតេស្តមួយផ្សេងទៀត ដើម្បីប្រាកដថាអ្នកបានជាសះស្បើយ។
• ស្រ្តីអាចទទួលការព្យាបាលរោគស្វាយនៅដើមដំបូងនៃការមានផ្ទៃពោះ ដើម្បីបញ្ឈប់កុំ ឱ្យទារកកើតមានរោគស្វាយ។
• អ្នកអាចឆ្លងរោគស្វាយម្តងទៀត ទោះបីជាអ្នកបានព្យាបាលជាសះស្បើយពីរោគស្វាយ ពីមុនក៏ដោយ។

តើខ្ញុំអាចការពារខ្លួនខ្ញុំពីការឆ្លងរោគស្វាយដោយរបៀបណា?


• នាំខ្លួនអ្នក និងដៃគូរួមភេទរបស់អ្នកទៅធ្វើតេស្តរោគស្វាយ។ ចូរធ្វើតេស្តជាទៀងទាត់ សម្រាប់រោគស្វាយ ប្រសិនបើអ្នកមានដៃគូរួមភេទលើសពីមួយ ឬដៃគូរបស់អ្នកបានរួម ភេទជាមួយអ្នកដទៃ។ អ្នកមានដៃគូរួមភេទកាន់តែច្រើន អ្នកក៏ប្រឈមកាន់តែខ្ពស់ ក្នុងការកើតរោគស្វាយ។
• នាំខ្លួនអ្នក និងដៃគូរួមភេទរបស់អ្នកទៅព្យាបាល ដើម្បីកុំឱ្យអ្នកបន្តចម្លងរោគស្វាយដល់ គ្នាទៅវិញទៅមក ឬចម្លងរោគស្វាយដល់អ្នកដទៃ។
• ប្រើប្រាស់ស្រោមអនាម័យ ក្នុងអំឡុងពេលរួមភេទតាមទ្វារមាស តាមរន្ធគូថ និងតាមមាត់ សូម្បីតែជាមួយដៃគូយូរអង្វែងរបស់អ្នកក្តី ហើយប្រសិនបើអ្នករួមភេទ ជាមួយអ្នកដទៃទៀតផងដែរ។
• និយាយជាមួយដៃគូថ្មីអំពីការប្រើប្រាស់ស្រោមអនាម័យ មុនពេលអ្នករួមភេទជាមួយ ពួកគេ។
• កុំរួមភេទ សូម្បីតែប្រើប្រាស់ស្រោមអនាម័យ ជាមួយបុគ្គលដែលមានរោគស្វាយក្តី រហូតដល់ពួកគេបានបញ្ចប់ការព្យាបាល។

តើខ្ញុំអាចធ្វើឱ្យប្រាកដដោយរបៀបណា ថាខ្ញុំមិនចម្លងរោគស្វាយទៅអ្នកដទៃទៀត?


• កុំរួមភេទជាមួយនរណាម្នាក់ឱ្យសោះ សូម្បីតែប្រើប្រាស់ស្រោមអនាម័យក្តី រហូតដល់អ្នកបានបញ្ចប់ការព្យាបាល។
• ធ្វើតេស្តរោគស្វាយឱ្យបានទៀងទាត់ ប្រសិនបើអ្នកមានដៃគូរួមភេទលើសពីមួយ ឬដៃគូរបស់អ្នកបានរួមភេទជាមួយអ្នកដទៃ។ អ្នកអាចកើតរោគស្វាយម្តងទៀត។

តើខ្ញុំអាចរកបានជំនួយ និងដំបូន្មាននៅកន្លែងណា?


អ្នកអាចទទួលបានជំនួយពី៖
• វេជ្ជបណ្ឌិត
• គ្លីនិកសេវាសុខភាពផ្លូវភេទ
• សេវាកម្មសុខភាពសហគមន៍
• មណ្ឌលសេវាពន្យារកំណើត

ព័ត៌មានបន្ថែម