តើរោគជ្រាំងរមាស់ជាអ្វី?

រោគជ្រាំងរមាស់គឺជាជំងឺកាមរោគ (STI) ទូទៅ ដែលបណ្តាលមកពីពពួកបាក់តេរីហៅថា Chlamydia trachomatis។


តើខ្ញុំកើតរោគជ្រាំងរមាស់ដោយរបៀបណា?


អ្នកអាចកើតរោគជ្រាំងរមាស់ ប្រសិនបើអ្នកមិនប្រើស្រោមអនាម័យនៅពេលអ្នករួមភេទតាម ទ្វារមាស តាមរន្ធគូថ ឬតាមមាត់ ជាមួយបុគ្គលដែលមានរោគជ្រាំងរមាស់។
អ្នកមិនអាចឆ្លងរោគជ្រាំងរមាស់ពីបង្គន់សាធារណៈ អាងហែលទឹកសាធារណៈ ឬការប៉ះពាល់ជា ទូទៅជាមួយអ្នកដទៃបានទេ។

តើរោគជ្រាំងរមាស់ធ្វើឱ្យមានផលប៉ះពាល់អ្វីខ្លះដល់រាងកាយ?


  • សម្រាប់បុរស
    បុរសកើតរោគជ្រាំងរមាស់ នៅក្នុងរន្ធបង្ហូរទឹកនោម(ក្នុងលិង្គ) រន្ធគូថ ឬបំពង់ក។
  • រោគជ្រាំងរមាស់បង្កឱ្យមានការឈឺចាប់ និងហើមពងស្វាសរបស់បុរស ហើយអាចកើតដំបៅបំពង់ផ្ទុកមេជីវិត។
    សម្រាប់ស្ត្រី
    • ស្រ្តីកើតរោគជ្រាំងរមាស់ត្រង់មាត់ស្បូន រន្ធគូថ ឬបំពង់ក។ ប្រសិនបើមិនបាន ព្យាបាលទេ រោគជ្រាំងរមាស់អាចបញ្ឈប់ស្ត្រីមិនអាចឱ្យមានកូន។
    • ស្ត្រីដែលមានរោគជ្រាំងរមាស់ ជួនកាលអាចចម្លងរោគជ្រាំងរមាស់ដល់ទារកក្នុងអំឡុង ពេលសម្រាលកូន។ នេះអាចឱ្យទារកកើតរោគដំបៅសួត ឬភ្នែក។

តើខ្ញុំដឹងដោយរបៀបណា ប្រសិនបើខ្ញុំមានរោគជ្រាំងរមាស់?


មនុស្សភាគច្រើនមិនដឹងថាពួកគេមានរោគជ្រាំងរមាស់ទេ ពីព្រោះពួកគេមិនមានសញ្ញា ឬរោគសញ្ញាអ្វីទាំងអស់។
ការធ្វើតេស្តទឹកនោមរបស់អ្នកដែលរហ័ស និងងាយស្រួល នឹងប្រាប់អ្នក ថាអ្នកមានរោគជ្រាំង រមាស់ឬអត់។ អ្នកក៏អាចធ្វើតេស្តរោគជ្រាំងរមាស់ដោយខ្លួនឯងផងដែរ។
សម្រាប់បុរស
សញ្ញា និងរោគសញ្ញានៃរោគជ្រាំងរមាស់ចំពោះបុរស រួមមាន៖

• ក្រហម ឬឈឺចាប់នៅជុំវិញក្បាលលិង្គ
• ក្រហាយ ឬរលាកនៅពេលជុះនោម
• ការហូរទឹករំអិលថ្លាចេញពីលិង្គ។

សម្រាប់ស្ត្រី
សញ្ញា និងរោគសញ្ញាសម្រាប់ស្រ្តី រួមមាន៖

• ការហូរទឹករំអិលចេញពីទ្វារមាសមិនធម្មតា
• ការហូរឈាមរដូវមិនទៀងទាត់ (ជាពិសេសបន្ទាប់ពីរួមភេទ)
• ការឈឺចាប់ត្រគាក រួមទាំងក្នុងអំឡុងពេលរួមភេទ
• ក្រហាយ ឬរលាកនៅពេលជុះនោម

តើខ្ញុំត្រូវធ្វើដូចម្តេចប្រសិនបើខ្ញុំមានរោគជ្រាំងរមាស់?


ទទួលថ្នាំពេទ្យពីវេជ្ជបណ្ឌិតរបស់អ្នក។
ប្រាប់ដៃគូរួមភេទរបស់អ្នក ថាអ្នកមានរោគជ្រាំងរមាស់ ហើយស្នើសុំឱ្យពួកគេធ្វើតេស្ត។ ដៃគូរួមភេទរបស់អ្នកក៏អាចមានរោគជ្រាំងរមាស់ ហើយអាចចម្លងវាដល់អ្នកម្តងទៀត។ ពួកគេក៏អាចចម្លងរោគជ្រាំងរមាស់ដល់មនុស្សឯទៀតដែរ។
ប្រសិនបើដៃគូរួមភេទរបស់អ្នកមិនទទួលការធ្វើតេស្តរោគជ្រាំងរមាស់ទេ សូមសាកសួរវេជ្ជបណ្ឌិត របស់អ្នក ដើម្បីទទួលបានថ្នាំពេទ្យបន្ថែមសម្រាប់ពួកគេព្យាបាលរោគជ្រាំងរមាស់។
បន្ទាប់ពីរយៈពេល៣ខែ អ្នក និងនរណាម្នាក់ដែលអ្នកបានរួមភេទជាមួយ គួរតែទទួលការធ្វើតេស្ត រោគជ្រាំងរមាស់ម្តងទៀត។

តើគេអាចព្យាបាលរោគជ្រាំងរមាស់ ឬព្យាបាលឱ្យជាសះស្បើយបានទេ?


បាន។ រោគជ្រាំងរមាស់ងាយស្រួលនឹងព្យាបាល ហើយព្យាបាលឱ្យជាសះស្បើយជាមួយថ្នាំពេទ្យ តែមួយគ្រាប់ប៉ុណ្ណោះ។ បើសិនរោគជ្រាំងរមាស់ត្រូវបានរកឃើញនៅពេលក្រោយមក វានឹងត្រូវ ការពេលយូរជាងដើម្បីព្យាបាល និងព្យាបាលឱ្យជាសះស្បើយ។
កុំរួមភេទរយៈពេលមួយសប្តាហ៍ បន្ទាប់ពីបានលេបថ្នាំព្យាបាលរោគជ្រាំងរមាស់។
អ្នកអាចកើតរោគជ្រាំងរមាស់ម្តងទៀត ទោះបីជាអ្នកធ្លាប់មានរោគនេះពីមុនក៏ដោយ។

តើខ្ញុំអាចការពារខ្លួនខ្ញុំពីការឆ្លងរោគជ្រាំងរមាស់ដោយរបៀបណា?


• នាំខ្លួនអ្នក និងដៃគូរួមភេទរបស់អ្នកទៅធ្វើតេស្ត។ ចូរធ្វើតេស្តជាទៀងទាត់ ប្រសិនបើ អ្នកមានដៃគូរួមភេទលើសពីមួយ ឬដៃគូរបស់អ្នកបានរួមភេទជាមួយអ្នកដទៃ។ អ្នកមានដៃគូរួមភេទកាន់តែច្រើន អ្នកក៏ប្រឈមកាន់តែខ្ពស់នៃការរកើតរោគជ្រាំង រមាស់។
• ទទួលការព្យាបាល៖ ប្រាប់ដៃគូរបស់អ្នកឱ្យធ្វើតេស្ត និងព្យាបាលផងដែរដើម្បីកុំឱ្យអ្នក ចម្លងវាដល់គ្នាទៅវិញទៅមក ឬចម្លងដល់អ្នកដទៃ។
• ប្រើប្រាស់ស្រោមអនាម័យ ក្នុងអំឡុងពេលរួមភេទតាមទ្វារមាស តាមរន្ធគូថ និងតាមមាត់។
• និយាយជាមួយដៃគូថ្មីអំពីការប្រើប្រាស់ស្រោមអនាម័យ មុនពេលអ្នករួមភេទ។

តើខ្ញុំអាចធ្វើឱ្យប្រាកដដោយរបៀបណា ថាខ្ញុំមិនចម្លងរោគជ្រាំងរមាស់ទៅអ្នកដទៃទៀត?


• ប្រើប្រាស់ស្រោមអនាម័យ រាល់ពេលដែលអ្នករួមភេទ ជាពិសេសជាមួយដៃគូថ្មី។
• ធ្វើតេស្តបានទៀងទាត់ ប្រសិនបើអ្នកមានដៃគូរួមភេទលើសពីមួយ ឬដៃគូរបស់អ្នក បានរួមភេទជាមួយអ្នកដទៃ។ អ្នកអាចកើតរោគជ្រាំងរមាស់ម្តងទៀត ទោះបីជាអ្នកធ្លាប់មានរោគនេះពីមុនក៏ដោយ។

តើខ្ញុំអាចរកបានជំនួយ និងដំបូន្មាននៅកន្លែងណា?


អ្នកអាចទទួលបានជំនួយពី៖

• វេជ្ជបណ្ឌិត
• គ្លីនិកសេវាសុខភាពផ្លូវភទ
• សេវាកម្មសុខភាពសហគមន៍
• មណ្ឌលសេវាពន្យារកំណើត

ព័ត៌មានបន្ថែម